Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ភ្ញាស់​ពង​របស់​ពស់​វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក ក៏​ញាស់​ចេញ​ជា​ពស់​វែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ភ្ញាស់​ពង​របស់​ពស់ពិស ហើយ​ព័ទ្ធ​ជា​សំណាញ់​ពីងពាង​; អ្នកដែល​ហូប​ពង​របស់ពួកវា​នឹង​ស្លាប់ ហើយ​ពងដែល​ជាន់បែក ក៏​ញាស់ចេញ​ជា​ពស់វែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក ចម្លង




អេសាយ 59:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ នឹង​ត្រូវ​បាក់​ដាច់​ចេញ ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង នៃ​ពីងពាង​ប៉ុណ្ណោះ។


ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់ ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។


ឱ​ពួក​ភីលី‌ស្ទីន​អើយ កុំ​រីក‌រាយ ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក បាន​បាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់​វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ។


ពស់​វែក​នឹង​ធ្វើ​សម្បុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការពារ សត្វ​ស្ទាំង​នឹង​ហើរ​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។


ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។


ប៉ុន្តែ ពេល​លោក​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​រាល់​គ្នា ឲ្យ​គេច​ចេញ​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម