ព្រះទាំងនោះឱនចុះ ក៏ក្រាបចុះជាមួយគ្នា; ពួកវារំដោះបន្ទុកទាំងនោះឲ្យរួចមិនបានឡើយ គឺខ្លួនវាក៏ត្រូវនាំទៅជាឈ្លើយសឹកដែរ។
វាឱនចុះ ក៏កោងចុះហើយ វាមិនអាចដោះបន្ទុករបស់វាបានផង គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
នេះជាទំនាយស្ដីអំពីបណ្ដាសត្វនៅណេកិប: គេលើកទ្រព្យសម្បត្តិរបស់គេដាក់លើខ្នងកូនលា ហើយលើករតនសម្បត្តិរបស់គេដាក់លើបូកអូដ្ឋ ឆ្លងកាត់ទឹកដីនៃទុក្ខវេទនា និងទុក្ខព្រួយ ដែលមានសិង្ហញី និងសិង្ហឈ្មោល ដែលមានពស់វែក និងពស់ភ្លើងដែលហោះ ទៅកាន់ប្រជាជនដែលមិនមែនជាប្រយោជន៍។
តើបណ្ដាព្រះរបស់ប្រជាជាតិនានាដែលពួកដូនតារបស់យើងបានបំផ្លាញ មានកូសាន ហារ៉ាន រេសែភ និងកូនចៅអេដែនដែលនៅធេឡាស៊ើរ បានរំដោះពួកគេឬ?
ព្រមទាំងបោះចោលបណ្ដាព្រះរបស់គេទៅក្នុងភ្លើង ដ្បិតព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះដែលធ្វើពីឈើ និងថ្ម បានជាព្រះទាំងនោះត្រូវបានបំផ្លាញ!
រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
ទ្រង់ក៏នឹងយកបណ្ដាព្រះរបស់ពួកគេ និងរូបសិតរបស់ពួកគេ ព្រមទាំងភាជនៈដ៏ល្អប្រណិតរបស់ពួកគេដែលធ្វើពីប្រាក់ និងមាស ជាជ័យភណ្ឌទៅអេហ្ស៊ីបដែរ។ រួចមក ទ្រង់នឹងនៅឃ្លាតពីស្ដេចនៃទិសខាងជើងជាច្រើនឆ្នាំ។