នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
អេសាយ 44:13 - ព្រះគម្ពីរខ្មែរសាកល ជាងឈើលាតខ្សែរង្វាស់គូសរាងវាដោយខ្មៅដៃ ហើយឈូសវាដោយដែកឈូស ក៏គូសរាងវាដោយប្រពាយ រួចធ្វើវាឲ្យដូចរូបរាងមនុស្ស គឺឲ្យដូចលម្អរបស់មនុស្ស ដើម្បីតម្កល់ក្នុងផ្ទះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាកមកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ អាល់គីតាប ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាក់មកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។ |
នៅពេលឡាបាន់ចេញទៅកាត់រោមចៀមរបស់គាត់ រ៉ាជែលក៏លួចរូបព្រះប្រចាំត្រកូលដែលជារបស់ឪពុកនាង។
ឥឡូវនេះ ដោយសារឯងនឹកផ្ទះរបស់ឪពុកឯងយ៉ាងខ្លាំង ឯងត្រូវចាកចេញមែន អីចឹងទៅចុះ ប៉ុន្តែម្ដេចក៏លួចរូបព្រះរបស់យើងដូច្នេះ?”។
រីឯរូបព្រះរបស់លោកអ៊ំ បើលោកអ៊ំរកឃើញនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ឡើយ។ នៅចំពោះបងប្អូនរបស់យើង សូមលោកអ៊ំសម្គាល់មើលអ្វីដែលជារបស់លោកអ៊ំ ពីអ្វីៗដែលនៅជាមួយខ្ញុំ ហើយសូមយកទៅចុះ”។ យ៉ាកុបមិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។
ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។
សិប្បករក៏លើកទឹកចិត្តជាងទង អ្នកដែលផែដោយញញួរ ក៏លើកទឹកចិត្តអ្នកដែលដំដែកទ្រនាប់ ដោយនិយាយអំពីការផ្សារថា៖ “នេះល្អហើយ!” ព្រមទាំងវាយភ្ជាប់ដោយដែកគោលមិនឲ្យរង្គើចេញឡើយ។
គាត់កាប់រំលំដើមស៊ីដាសម្រាប់ខ្លួន ក៏ជ្រើសរើសយកដើមស្រល់ និងដើមអូក ហើយឲ្យវាដុះរឹងមាំក្នុងចំណោមដើមឈើក្នុងព្រៃសម្រាប់ខ្លួនគាត់។ គាត់ដាំដើមអូរ៉ែន ហើយទឹកភ្លៀងក៏ធ្វើឲ្យវាធំឡើង។
ដូច្នេះ ដោយសារយើងជាពូជពង្សរបស់ព្រះ យើងមិនត្រូវគិតថា សណ្ឋានរបស់ព្រះគឺដូចរូបឆ្លាក់ជាមាស ប្រាក់ ឬថ្ម ដែលធ្វើដោយការរចនា និងគំនិតរបស់មនុស្សឡើយ។
រហូតដល់ជំនួសសិរីរុងរឿងនៃព្រះដ៏អមតៈ ដោយរូបសំណាកដែលប្រដូចនឹងមនុស្ស បក្សាបក្សី សត្វជើងបួន និងសត្វលូនវារ ដែលរមែងតែងតែស្លាប់។