Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:23 - ព្រះគម្ពីរខ្មែរសាកល

23 រហូតដល់​ជំនួស​សិរីរុងរឿង​នៃ​ព្រះ​ដ៏អមតៈ ដោយ​រូបសំណាក​ដែល​ប្រដូចនឹង​មនុស្ស បក្សាបក្សី សត្វជើងបួន និង​សត្វលូនវារ ដែលរមែងតែងតែស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង‌តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​សត្វ​លូន​វារ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 គេ​មិន​បាន​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។

សូមមើលជំពូក ចម្លង




រ៉ូម 1:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ពួកគាត់​ប្ដូរ​ព្រះនៃ​សិរីរុងរឿង​របស់ពួកគាត់ នឹង​រូប​គោបា​ដែល​ស៊ី​ស្មៅ​។


ដូច្នេះ តើ​អ្នករាល់គ្នា​ប្រដូច​ព្រះ​នឹង​នរណា​? តើ​អ្នករាល់គ្នា​ប្រៀបធៀប​ព្រះអង្គ​ជាមួយ​ទ្រង់ទ្រាយ​អ្វី​?


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


ជាងឈើ​លាត​ខ្សែរង្វាស់​គូសរាង​វា​ដោយ​ខ្មៅដៃ ហើយ​ឈូស​វា​ដោយ​ដែកឈូស ក៏​គូសរាង​វា​ដោយ​ប្រពាយ រួច​ធ្វើ​វា​ឲ្យ​ដូច​រូបរាង​មនុស្ស គឺឲ្យ​ដូច​លម្អ​របស់​មនុស្ស ដើម្បី​តម្កល់​ក្នុង​ផ្ទះ​។


នៅក្នុង​ក្រណាត់នោះ មាន​សត្វ​គ្រប់ប្រភេទ ដូចជា​សត្វជើងបួន សត្វព្រៃ សត្វលូនវារ​នៅលើ​ផែនដី និង​បក្សាបក្សីនៅលើអាកាស​។


ដូច្នេះ ដោយសារ​យើង​ជា​ពូជពង្ស​របស់​ព្រះ យើង​មិន​ត្រូវ​គិតថា សណ្ឋានរបស់ព្រះ​គឺ​ដូច​រូបឆ្លាក់​ជា​មាស ប្រាក់ ឬ​ថ្ម ដែល​ធ្វើ​ដោយ​ការរចនា និង​គំនិត​របស់​មនុស្ស​ឡើយ​។


ពួកគេ​បាន​ជំនួស​សេចក្ដីពិត​របស់​ព្រះ ដោយ​សេចក្ដីកុហក ហើយ​ថ្វាយបង្គំ និង​បម្រើ​អ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាង​ព្រះអង្គ​ដែល​និម្មិតបង្កើត​។ ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត​! អាម៉ែន​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា កាល​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​នៅឡើយ អ្នករាល់គ្នា​តែងតែ​ត្រូវគេ​នាំទៅ​រក​រូបបដិមាករ​ដែល​មិនចេះនិយាយ មិនថា​ត្រូវបាន​នាំទៅ​ដោយ​របៀបយ៉ាងណាក៏ដោយ​។


ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។


រីឯ​មនុស្ស​ឯទៀត​ៗ​ដែល​មិន​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំងនោះ ក៏មិន​បាន​កែប្រែចិត្ត​ពី​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយក៏មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស និង​រូបបដិមាករ​មាស ប្រាក់ លង្ហិន ថ្ម និង​ឈើ ដែល​មើលមិនឃើញ ស្ដាប់មិនឮ ហើយ​ដើរមិនរួច​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម