ច្បាប់តម្រាទាំងនោះត្រូវបានតាំងឡើងជារៀងរហូតអស់កល្បជានិច្ច ហើយត្រូវបានអនុវត្តក្នុងសេចក្ដីពិត និងសេចក្ដីទៀងត្រង់។
អេសាយ 40:8 - ព្រះគម្ពីរខ្មែរសាកល ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ រីឯព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរជារៀងរហូត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។ អាល់គីតាប ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ បន្ទូលរបស់អុលឡោះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ |
ច្បាប់តម្រាទាំងនោះត្រូវបានតាំងឡើងជារៀងរហូតអស់កល្បជានិច្ច ហើយត្រូវបានអនុវត្តក្នុងសេចក្ដីពិត និងសេចក្ដីទៀងត្រង់។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
យ៉ាងណាមិញ ពាក្យរបស់យើង និងបទបញ្ញត្តិរបស់យើង ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង តើមិនបានតាមទាន់ដូនតារបស់អ្នករាល់គ្នាទេឬ? ដូច្នេះ ពួកគាត់បានបែរមកវិញ ហើយពោលថា: ‘ដូចដែលព្រះយេហូវ៉ានៃពលបរិវារបានសម្រេចព្រះហឫទ័យធ្វើដល់យើងស្របតាមផ្លូវរបស់យើង និងទង្វើរបស់យើងយ៉ាងណា ព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះដែរ’”។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។
ប្រសិនបើព្រះអង្គបានហៅអ្នកទាំងនោះថា ‘ព្រះ’ គឺអ្នកដែលព្រះបន្ទូលរបស់ព្រះបានមកដល់ (ហើយបទគម្ពីរមិនអាចបោះបង់ចោលបានឡើយ)
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
រីឯព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរជារៀងរហូត”។ នេះហើយ ជាព្រះបន្ទូលដែលត្រូវបានផ្សព្វផ្សាយដល់អ្នករាល់គ្នា៕