Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 111:8 - ព្រះគម្ពីរខ្មែរសាកល

8 ច្បាប់តម្រាទាំងនោះ​ត្រូវបាន​តាំងឡើង​ជារៀងរហូតអស់កល្បជានិច្ច ហើយ​ត្រូវបាន​អនុវត្ត​ក្នុង​សេចក្ដីពិត និង​សេចក្ដី​ទៀងត្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក៏​បាន​តាំង​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម ដោយ​ស្មោះ‌ត្រង់ និង​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក៏​បាន​តាំង​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​បាន​សំរេច​ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​ទៀង​ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត ព្រោះ​ទ្រង់​មាន​បន្ទូល ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 111:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះបន្ទូល​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​នៅ​ស្ថានសួគ៌​ជារៀងរហូត​!


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដី​បរិសុទ្ធ ទាំង​នៅស្ថិតស្ថេរ​ជារៀងរហូត ច្បាប់​របស់​ព្រះយេហូវ៉ា​ជា​សេចក្ដីពិត ទាំង​សុចរិតយុត្តិធម៌​គ្រប់ជំពូក​។


ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ រីឯ​ព្រះបន្ទូល​របស់​ព្រះ​នៃយើង នៅស្ថិតស្ថេរ​ជារៀងរហូត”។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។


បើដូច្នេះ តើ​យើង​ធ្វើឲ្យ​ក្រឹត្យវិន័យ​ទៅជាមោឃៈ​ដោយ​ជំនឿ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ យើង​លើកស្ទួយ​ក្រឹត្យវិន័យ​ទេ​៕


ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម