ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។
អេសាយ 40:7 - ព្រះគម្ពីរខ្មែរសាកល ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបក់មកលើវា; ប្រាកដមែន បណ្ដាជនជាស្មៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ អាល់គីតាប នៅពេលណាខ្យល់របស់អុលឡោះតាអាឡាបក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ |
ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។
កាលណាខ្យល់បក់កាត់ពីលើវា នោះវាក៏លែងមាន ហើយសូម្បីតែកន្លែងរបស់វាក៏លែងស្គាល់វាទៀតឡើយ។
ព្រះអង្គបានបោសពួកគេចេញដូចទឹកជំនន់ នោះពួកគេក៏ដេកលក់; នៅពេលព្រឹក ពួកគេលាស់ឡើងដូចជាស្មៅ——
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។
ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
រីឯអ្នកមានវិញ ត្រូវមានមោទនភាពក្នុងការដែលខ្លួនត្រូវបានបន្ទាបចុះ ដ្បិតគេនឹងផុតទៅដូចផ្កាស្មៅ។
កាលណាថ្ងៃរះឡើងទាំងមានចំហាយក្ដៅ វាក៏ធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់នៃរូបរាងវាក៏បាត់បង់ទៅ។ អ្នកមានក៏ដូច្នោះដែរ គេនឹងរលាយបាត់ក្នុងដំណើររបស់ខ្លួន។