ស្ដេចមិនត្រូវបានសង្គ្រោះដោយកងទ័ពច្រើនឡើយ ហើយមនុស្សខ្លាំងពូកែក៏មិនត្រូវបានរំដោះឲ្យរួចដោយកម្លាំងដ៏ខ្លាំងដែរ;
អេសាយ 40:30 - ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែយុវជនបានល្វើយ និងអស់កម្លាំង ហើយមនុស្សកំលោះបានដួលស្ដូកក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង អាល់គីតាប ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ |
ស្ដេចមិនត្រូវបានសង្គ្រោះដោយកងទ័ពច្រើនឡើយ ហើយមនុស្សខ្លាំងពូកែក៏មិនត្រូវបានរំដោះឲ្យរួចដោយកម្លាំងដ៏ខ្លាំងដែរ;
សិង្ហស្ទាវក៏ខ្វះខាត ហើយឃ្លានដែរ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីដែលល្អឡើយ។
មើល៍! ថ្ងៃអាយុរបស់ទូលបង្គំដែលព្រះអង្គបានប្រទានមានតែប៉ុន្មានចំអាម ហើយអាយុជីវិតរបស់ទូលបង្គំដូចជាគ្មានអ្វីសោះនៅចំពោះព្រះអង្គ; ប្រាកដមែន មនុស្សគ្រប់គ្នាដែលនៅស្ថិតស្ថេរ ក៏សុទ្ធតែឥតន័យដែរ! សេឡា
ខ្ញុំបានបែរមកទៀត ហើយឃើញនៅក្រោមថ្ងៃថា មនុស្សរត់លឿនមិនមែនតែងតែរត់ឈ្នះទេ មនុស្សខ្លាំងពូកែមិនមែនតែងតែឈ្នះសង្គ្រាមទេ មនុស្សមានប្រាជ្ញាមិនមែនតែងតែមានអាហារទេ មនុស្សមានការយល់ច្បាស់មិនមែនតែងតែមានទ្រព្យសម្បត្តិទេ ហើយមនុស្សឈ្លាសវៃក៏មិនមែនតែងតែរកបានសេចក្ដីសន្ដោសដែរ; ផ្ទុយទៅវិញ មានពេល និងឱកាសកើតមានដល់ពួកគេទាំងអស់គ្នា។
រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។