អេសាយ 34:11 - ព្រះគម្ពីរខ្មែរសាកល សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ; ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សត្វទុង និងកាំប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយសត្វគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ព្រះអង្គនឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់ខ្សែប្រយោល ឲ្យត្រូវសូន្យទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទុង នឹងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក នឹងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ អាល់គីតាប សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ អុលឡោះនឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ |
“យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។ ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕
ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងបានក្លាយជាលំនៅរបស់ពួកអារក្ស ជាសម្បុករបស់អស់ទាំងវិញ្ញាណអសោច ជាសម្បុករបស់អស់ទាំងបក្សាបក្សីអសោច និងជាសម្បុករបស់អស់ទាំងសត្វព្រៃអសោចគួរឲ្យស្អប់ខ្ពើម។