ម៉ូអាប់ពោលថា៖ “សូមផ្ដល់សេចក្ដីប្រឹក្សាមក ហើយអនុវត្តសេចក្ដីយុត្តិធម៌; នៅកណ្ដាលថ្ងៃត្រង់ សូមធ្វើឲ្យម្លប់របស់អ្នកបានដូចជាយប់ សូមបំពួនពួកអ្នកដែលត្រូវបានបណ្ដេញចេញ សូមកុំបើកបង្ហាញពួកអ្នកដែលរត់គេចនោះឡើយ។
អេសាយ 30:2 - ព្រះគម្ពីរខ្មែរសាកល ជាអ្នកដែលចេញដំណើរចុះទៅអេហ្ស៊ីប ដោយមិនបានសួរយោបល់របស់យើង ដើម្បីរកទីពឹងនៅក្រោមការការពាររបស់ផារ៉ោន ដើម្បីជ្រកកោននៅក្រោមម្លប់របស់អេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ ឥតមានសួរយោបល់យើងឡើយ គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរៀបចំដំណើរនឹងចុះទៅឯស្រុកអេស៊ីព្ទ ឥតសួរផ្ទាល់មាត់នឹងអញឡើយ គេគិតចំរើនកំឡាំងដោយពឹងដល់កំឡាំងផារ៉ោន ហើយនឹងជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ អាល់គីតាប ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ |
ម៉ូអាប់ពោលថា៖ “សូមផ្ដល់សេចក្ដីប្រឹក្សាមក ហើយអនុវត្តសេចក្ដីយុត្តិធម៌; នៅកណ្ដាលថ្ងៃត្រង់ សូមធ្វើឲ្យម្លប់របស់អ្នកបានដូចជាយប់ សូមបំពួនពួកអ្នកដែលត្រូវបានបណ្ដេញចេញ សូមកុំបើកបង្ហាញពួកអ្នកដែលរត់គេចនោះឡើយ។
មើល៍! អ្នកទុកចិត្តលើអេហ្ស៊ីប គឺទុកចិត្តលើឈើច្រត់ដើមត្រែងកំបាក់នោះ ដែលអ្នកណាផ្អែកលើវា វានឹងមុតដៃអ្នកនោះ ហើយចាក់ទម្លុះដៃគេវិញ។ ផារ៉ោនស្ដេចនៃអេហ្ស៊ីបគឺយ៉ាងនោះឯង ដល់អស់អ្នកដែលទុកចិត្តលើទ្រង់។
ចុះអ្នកអាចបង្វែរមុខរបស់មេទ័ពតូចមួយក្នុងពួករាជបម្រើរបស់ចៅហ្វាយយើងយ៉ាងដូចម្ដេចបាន ដោយទុកចិត្តលើអេហ្ស៊ីបដើម្បីបានរទេះចម្បាំង និងពលសេះដូច្នេះ?
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?