ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 30:16 - ព្រះគម្ពីរខ្មែរសាកល

ក៏​និយាយថា​៖ “ទេ​! ពួកយើង​នឹង​រត់គេច​លើ​សេះ​!”។ ដូច្នេះ អ្នករាល់គ្នា​នឹង​រត់គេច​មែន​។ អ្នករាល់គ្នានិយាយ​ទៀត​ថា​៖ “ពួកយើង​នឹង​ជិះ​សេះ​ដ៏លឿន​!”។ ដូច្នេះ ពួកអ្នកដែល​ដេញតាម​អ្នករាល់គ្នា​នឹង​លឿន​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​បាន​សប​ឆ្លើយ​ថា «ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ» ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​អ្នក​ថា «យើង​នឹង​ជិះ​សត្វ​លឿន​ដែរ» ដូច្នេះ គេ​ដែល​ដេញ​តាម​អ្នក​នឹង​បាន​លឿន​ដូច​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចម្បាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ​គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចំបាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។

សូមមើលជំពូក



អេសាយ 30:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កម្លាំង​របស់​សេះ ក៏មិន​រីករាយ​នឹង​កម្លាំងជើង​របស់​មនុស្ស​ដែរ


ឯ​សេះ​ក៏​ឥតប្រយោជន៍​សម្រាប់​ការរួចជីវិត​ដែរ វា​មិន​អាច​រំដោះ​បាន​ដោយ​កម្លាំង​ដ៏ខ្លាំង​របស់វា​ឡើយ​។


ទឹកដី​របស់ពួកគេ​ពេញ​ដោយ​មាស និង​ប្រាក់ ហើយ​ទ្រព្យសម្បត្តិ​របស់ពួកគេ​គ្មាន​ដែនកំណត់​ឡើយ​; ទឹកដី​របស់ពួកគេ​ពេញ​ដោយ​សេះ ហើយ​រទេះចម្បាំង​របស់ពួកគេ​ក៏​គ្មាន​ដែនកំណត់​ដែរ​។


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។


រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។