អេសាយ 29:8 - ព្រះគម្ពីរខ្មែរសាកល ដូចដែលកាលមនុស្សឃ្លានយល់សប្តិថាខ្លួនកំពុងតែហូប តែភ្ញាក់ឡើង ក៏ចិត្តគេនៅតែទទេយ៉ាងណា ឬដូចដែលកាលមនុស្សស្រេកយល់សប្តិថាខ្លួនកំពុងតែផឹក តែភ្ញាក់ឡើង នោះមើល៍! គេអស់កម្លាំង ហើយចិត្តគេនៅតែស្រេកយ៉ាងណា អស់ទាំងប្រជាជាតិដ៏ច្រើនសន្ធឹកដែលច្បាំងនឹងភ្នំស៊ីយ៉ូនក៏នឹងបានជាយ៉ាងនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែពេលភ្ញាក់ឡើង ចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល៍ គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯចំនួនច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេកបានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។ អាល់គីតាប ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។ |
ព្រះអម្ចាស់នៃទូលបង្គំអើយ ដូចជាពេលដែលគេភ្ញាក់ឡើងពីយល់សប្តិយ៉ាងណា នៅពេលតើនឡើង ព្រះអង្គនឹងមើលងាយរូបពួកគេយ៉ាងនោះដែរ!
មើល៍! អស់អ្នកដែលក្ដៅក្រហាយទាស់នឹងអ្នក នឹងអាម៉ាស់មុខ ហើយអៀនខ្មាស មនុស្សដែលតតាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយវិនាសទៅ។
អ្នកនឹងស្វែងរកពួកគេ គឺពួកមនុស្សដែលតតាំងនឹងអ្នក ប៉ុន្តែរកពួកគេមិនឃើញឡើយ ពួកមនុស្សដែលច្បាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយដូចជាគ្មានផង។
ជាងលោហៈដំនៅលើភ្លើងធ្យូងដោយឧបករណ៍ ហើយច្នៃវាឲ្យចេញរូបរាងដោយញញួរ ព្រមទាំងធ្វើវាដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន។ គាត់ក៏ឃ្លាន ហើយអស់កម្លាំងផង ក៏ល្វើយទៅដោយសារមិនបានផឹកទឹក។
គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕