Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:7 - ព្រះគម្ពីរខ្មែរសាកល

7 នោះ​អស់ទាំង​ប្រជាជាតិ​ដ៏ច្រើនសន្ធឹក​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់អ្នក​ដែល​ច្បាំង​នឹង​នាង និង​បន្ទាយ​របស់នាង ជា​អ្នកដែល​ធ្វើទុក្ខ​នាង គេ​នឹង​បាន​ដូចជា​យល់សប្តិ និង​និមិត្ត​នៅ​ពេលយប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នោះ​មាន​មនុស្ស​ជា​ច្រើន​ក្រៃ‌លែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​និមិត្ត​នៅ​ពេល​យប់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កម្ទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះ‌ជាម្ចាស់ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ពួក​ដ៏​មាន​ច្រើន​ក្រៃ‌លែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កំទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​អុលឡោះ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 29:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដូចជា​ពេលដែល​គេ​ភ្ញាក់ឡើង​ពី​យល់សប្តិ​យ៉ាងណា នៅពេល​តើនឡើង ព្រះអង្គ​នឹង​មើលងាយ​រូប​ពួកគេ​យ៉ាងនោះដែរ​!


នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​! មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​! នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


ប្រជាជាតិ​ទាំងអស់​ប្រៀបដូចជា​ភាពទទេ​នៅចំពោះ​ព្រះអង្គ ពួកគេ​ត្រូវ​ព្រះអង្គ​ចាត់ទុកថា​តិច​ជាង​គ្មាន​ទៅទៀត ហើយ​ឥតបានការ​ផង​។


នៅ​ថ្ងៃ​នោះ យើង​នឹង​ស្វែងរក​ដើម្បី​បំផ្លាញ​អស់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម