Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:12 - ព្រះគម្ពីរខ្មែរសាកល

12 អ្នក​នឹង​ស្វែងរក​ពួកគេ គឺ​ពួក​មនុស្ស​ដែល​តតាំង​នឹង​អ្នក ប៉ុន្តែ​រក​ពួកគេ​មិនឃើញឡើយ ពួក​មនុស្ស​ដែល​ច្បាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​ដូចជា​គ្មាន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

សូមមើលជំពូក ចម្លង




អេសាយ 41:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​! មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​! នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕


ដូចដែល​កាល​មនុស្ស​ឃ្លាន​យល់សប្តិ​ថា​ខ្លួន​កំពុងតែ​ហូប តែ​ភ្ញាក់ឡើង ក៏​ចិត្ត​គេ​នៅតែ​ទទេ​យ៉ាងណា ឬ​ដូចដែល​កាល​មនុស្ស​ស្រេក​យល់សប្តិ​ថា​ខ្លួន​កំពុងតែ​ផឹក តែ​ភ្ញាក់ឡើង នោះ​មើល៍! គេ​អស់កម្លាំង ហើយ​ចិត្ត​គេ​នៅតែ​ស្រេក​យ៉ាងណា អស់ទាំង​ប្រជាជាតិ​ដ៏ច្រើនសន្ធឹក​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន​ក៏​នឹង​បានជា​យ៉ាងនោះដែរ”។


នៅ​ទីនោះ​គ្មាន​អភិជន​របស់អេដំ​ដែល​នឹង​ប្រកាស​រាជ្យអំណាច​ឡើយ មេដឹកនាំ​ទាំងអស់​របស់នាង​ក៏​នឹង​អស់ទៅ​ដែរ​។


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម