ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
អេសាយ 29:1 - ព្រះគម្ពីរខ្មែរសាកល “វេទនាហើយ អើរាលអើយ! អើរាលអើយ! ជាទីក្រុងដែលដាវីឌបានបោះទ័ព! ចូរបន្ថែមមួយឆ្នាំហើយមួយឆ្នាំទៀត ហើយឲ្យមានពិធីបុណ្យវិលចុះវិលឡើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអើរាល ក្រុងអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យខួប រាល់ឆ្នាំតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ អាល់គីតាប ក្រុងរបស់អុលឡោះជាម្ចាស់» ជាបុរីដែលស្ដេចទតបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី |
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ! ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ! ពួកគេបានស្រវឹង តែមិនមែនដោយស្រា ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង
រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។
ដោយព្រោះក្រឹត្យវិន័យជាស្រមោលនៃសេចក្ដីល្អដែលរៀបនឹងមក គឺមិនមែនជារូបពិតនៃសេចក្ដីទាំងនោះទេ យញ្ញបូជាដដែលៗដែលគេថ្វាយឥតឈប់ឈរជារៀងរាល់ឆ្នាំនោះ មិនអាចធ្វើឲ្យអ្នកដែលចូលមកជិតគ្រប់លក្ខណ៍បានឡើយ។