ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
អេសាយ 24:13 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនឹងមានដូច្នេះនៅកណ្ដាលផែនដី ក្នុងចំណោមជាតិសាសន៍ទាំងឡាយ គឺដូចជាការអង្រួនដើមអូលីវ និងដូចជាការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពីការប្រមូលផលទំពាំងបាយជូរបានបញ្ចប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពេលដែលគេប្រមូលផលរួចរាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដី ប្រជាជនដែលនៅសេសសល់ មានចំនួនតិច ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅក្នុងបណ្តាជនជាតិដែលនៅកណ្តាលផែនដីនឹងត្រូវបានដូច្នោះ ដូចជាការអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ។ អាល់គីតាប ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដី ប្រជាជនដែលនៅសេសសល់ មានចំនួនតិច ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។ |
ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
“នៅថ្ងៃនោះ សិរីរុងរឿងរបស់យ៉ាកុបនឹងដុនដាប ហើយមាឌធាត់របស់គេនឹងត្រឡប់ជាស្គមស្គាំងវិញ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងបោកបែន ចាប់ពីដៃទន្លេធំ រហូតដល់អូរនៃអេហ្ស៊ីប។ កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងត្រូវបានរើសសន្សំម្តងមួយៗ!
ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។