ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
អេសាយ 22:22 - ព្រះគម្ពីរខ្មែរសាកល យើងនឹងដាក់កូនសោនៃវង្សត្រកូលដាវីឌលើស្មាគាត់ នោះអ្វីដែលគាត់បានបើក គ្មានអ្នកណាបិទបានឡើយ ហើយអ្វីដែលគាត់បានបិទ ក៏គ្មានអ្នកណាបើកបានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងយកកូនសោនៃវង្សដាវីឌ ដាក់លើស្មាគាត់ គាត់នឹងបើក ឥតមានអ្នកណាបិទបានឡើយ ក៏នឹងបិទ ឥតមានអ្នកណាបើកបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រគល់កូនសោវាំង របស់ស្ដេចដាវីឌឲ្យគាត់ បើគាត់បើក គ្មាននរណាបិទបានទេ ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងយកកូនសោនៃវង្សដាវីឌដាក់លើស្មាគាត់ នោះគាត់នឹងបើកឥតមានអ្នកណាបិទបានឡើយ ក៏នឹងបិទទៅ ឥតមានអ្នកណាបើកបានដែរ អាល់គីតាប យើងនឹងប្រគល់កូនសោវាំង របស់ស្ដេចទតឲ្យគាត់ បើគាត់បើក គ្មាននរណាបិទបានទេ ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។ |
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
នៅគ្រានោះ មានប្រាប់ដល់វង្សត្រកូលដាវីឌថា៖ “អើរ៉ាមបានរួមដៃគ្នាជាមួយអេប្រាអិមហើយ”។ ដូច្នេះ ព្រះទ័យរបស់អ័ហាស និងចិត្តរបស់ប្រជារាស្ត្រទ្រង់ក៏ញ័រ ដូចជាដើមឈើញ័រនៅព្រៃនៅចំពោះមុខខ្យល់។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅភីឡាដិលភាថា: ‘ព្រះអង្គដ៏វិសុទ្ធ ព្រះអង្គដ៏ពិត ដែលកាន់កូនសោរបស់ដាវីឌ គឺព្រះអង្គដែលបើក ហើយគ្មានអ្នកណាបិទ ព្រះអង្គបិទ ក៏គ្មានអ្នកណាបើក មានបន្ទូលដូច្នេះ: