Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:21 - ព្រះគម្ពីរខ្មែរសាកល

21 យើង​នឹង​ពាក់​អាវវែង​របស់អ្នក​ឲ្យ​គាត់ ហើយ​ចង​ខ្សែក្រវាត់​របស់អ្នក​ឲ្យ​គាត់ ព្រមទាំង​ប្រគល់​អំណាចគ្រប់គ្រង​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់គាត់​វិញ នោះ​គាត់​នឹង​ធ្វើជា​ឪពុក​ដល់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​ដល់​វង្សត្រកូល​យូដា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 យើង​នឹង​យក​អាវ​យស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង យើង​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នក មក​បំពាក់​ឲ្យ​គាត់។ យើង​នឹង​ដក​អំណាច​របស់​អ្នក ប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​នឹង​យក​អាវ​យស​របស់​ឯង​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​ឯង​ផង អញ​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​ឯង ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ពូជ‌ពង្ស​យូដា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នក មក​បំពាក់​ឲ្យ​គាត់។ យើង​នឹង​ដក​អំណាច​របស់​អ្នក ប្រគល់​ទៅ​ឲ្យ​គាត់។ គាត់​នឹង​ថែ‌រក្សា​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែ‌រក្សា​កូន។

សូមមើលជំពូក ចម្លង




អេសាយ 22:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម