ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 21:9 - ព្រះគម្ពីរខ្មែរសាកល

ហើយ​មើល៍! មាន​រទេះចម្បាំង ពលទាហាន និង​ពលសេះ​មួយគូ​ៗ​កំពុង​មក​!”។ នោះ​មាន​គេ​តប​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​បាន​រលំ​ហើយ​! អស់ទាំង​រូបឆ្លាក់​នៃ​បណ្ដា​ព្រះ​របស់នាង​បាន​បាក់បែក​នៅលើ​ដី​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ!» រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា៖ «ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ បាន​បែក​ខ្ចាត់​ខ្ចាយ​នៅ​លើ​ដី»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា ដួល​ហើយ ក្រុង​បាប៊ីឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី។

សូមមើលជំពូក

អាល់គីតាប

មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។

សូមមើលជំពូក



អេសាយ 21:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។


អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖ “ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​! ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!


រីឯ​បណ្ដា​រូបបដិមាករឥតប្រយោជន៍​នឹង​បាត់​អស់រលីង​។


កាលណា​គេ​ឃើញ​រទេះចម្បាំង​ជាមួយ​ពលសេះ​មួយគូ​ៗ អ្នកជិះ​លា និង​អ្នកជិះ​អូដ្ឋ ចូរឲ្យ​គេ​យកចិត្តទុកដាក់យ៉ាងខ្លាំង គឺ​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត”។


កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចូលទៅ​ក្នុង​ទីងងឹត​ចុះ​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ចៅហ្វាយស្រី​នៃ​អាណាចក្រ​នានា​ទៀត​ហើយ​។


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


ចូរឲ្យ​អ្នកទាំងអស់គ្នា​ប្រមូលគ្នា ហើយ​ស្ដាប់​ចុះ​! ក្នុងចំណោម​ព្រះទាំងនោះ តើ​មាន​អ្នកណា​បាន​ប្រកាស​អំពី​ការទាំងនោះ​? ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ម្នាក់នេះ​; គាត់​នឹង​បំពេញឲ្យសម្រេច​នូវ​សេចក្ដីប្រាថ្នា​របស់ព្រះអង្គ​ទាស់នឹង​បាប៊ីឡូន ហើយ​ដើមដៃ​របស់គាត់​ក៏​ប្រឆាំងនឹង​ជនជាតិខាល់ដេ​។


មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីពីរ​បាន​តាមមក ពោលថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​ឲ្យ​អស់ទាំង​ប្រជាជាតិ​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ​!”។


ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​បាន​ក្លាយជា​លំនៅ​របស់​ពួក​អារក្ស ជា​សម្បុក​របស់​អស់ទាំង​វិញ្ញាណអសោច ជា​សម្បុក​របស់​អស់ទាំង​បក្សាបក្សី​អសោច និង​ជា​សម្បុក​របស់​អស់ទាំង​សត្វព្រៃ​អសោច​គួរឲ្យស្អប់ខ្ពើម​។


ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍!