ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
អេសាយ 19:19 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នឹងមានអាសនាមួយនៅកណ្ដាលស្រុកអេស៊ីព្ទ សម្រាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោលមួយ សម្រាប់រំឭកពីព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ នឹងមានអាសនា១នៅកណ្តាលស្រុកអេស៊ីព្ទ សំរាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោល១ សំរាប់រំឭកពីព្រះយេហូវ៉ា អាល់គីតាប គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន |
ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
យ៉ាកុបក្រោកឡើងពីព្រលឹម ហើយយកថ្មដែលគាត់បានកើយក្បាលនោះ បញ្ឈរវាជាបង្គោល រួចចាក់ប្រេងលើក្បាលបង្គោលនោះ។
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
អស់ទាំងហ្វូងចៀមនៃកេដារនឹងមូលគ្នាមករកអ្នក ពួកចៀមឈ្មោលនៃនេបាយ៉ូតនឹងបម្រើអ្នក ពួកវានឹងឡើងមកលើអាសនារបស់យើងជាតង្វាយដ៏គាប់ចិត្ត។ យើងនឹងលើកតម្កើងដំណាក់ដ៏រុងរឿងរបស់យើង។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពេលនោះនឹងមានកើតឡើងដូច្នេះ: រាល់ថ្ងៃចូលខែ និងរាល់ថ្ងៃសប្ប័ទ គ្រប់ទាំងសាច់នឹងមកថ្វាយបង្គំនៅចំពោះយើង។
ចំណែកឯពួកអ្នកដែលនៅឆ្ងាយនឹងមក ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ាដែរ’។ នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយការនេះនឹងកើតឡើង ប្រសិនបើអ្នករាល់គ្នាស្ដាប់ដោយប្រុងប្រយ័ត្នតាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា”៕