Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:18 - ព្រះគម្ពីរខ្មែរសាកល

18 នៅ​ថ្ងៃ​នោះ នឹង​មាន​ទីក្រុង​ប្រាំ​នៅក្នុង​ដែនដី​អេហ្ស៊ីប ដែល​និយាយ​ភាសា​របស់​កាណាន ព្រមទាំង​ស្បថ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។ ទីក្រុង​មួយ​ក្នុងទីក្រុងទាំងនោះ នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​ព្រះអាទិត្យ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​ប្រាំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​មួយ​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គ្រា​នោះ មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ ហើយ​អ្នក​ក្រុង​នោះ​ស្បថ‌ស្បែ​ថា គេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះ‌អាទិត្យ” ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​៥​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​១​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គ្រា​នោះ មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ។

សូមមើលជំពូក ចម្លង




អេសាយ 19:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅគ្រានោះ ផែនដី​ទាំងមូល​មាន​ភាសា​តែមួយ និង​ពាក្យ​តែមួយ​។


រាជទូត​នឹង​មក​ពី​អេហ្ស៊ីប​; អេត្យូពី​នឹង​ប្រញាប់​លាត​ដៃ​របស់ខ្លួន​ទៅ​ព្រះ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។


នៅ​ថ្ងៃ​នោះ នឹង​មាន​អាសនា​មួយ​សម្រាប់​ព្រះយេហូវ៉ា នៅកណ្ដាល​ដែនដី​អេហ្ស៊ីប ក៏​នឹង​មាន​បង្គោល​មួយ​សម្រាប់​ព្រះយេហូវ៉ា​នៅ​ព្រំដែន​នៃ​ដែនដីអេហ្ស៊ីប​។


ដូច្នេះ ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ជនជាតិអេហ្ស៊ីប​ស្គាល់​អង្គទ្រង់ ហើយ​ជនជាតិអេហ្ស៊ីប​នឹង​ស្គាល់​ព្រះយេហូវ៉ា​នៅ​ថ្ងៃ​នោះ​។ ពួកគេ​នឹង​ថ្វាយបង្គំ​ព្រះអង្គ​ដោយ​យញ្ញបូជា និង​តង្វាយ ហើយ​បន់​បំណន់​ដល់​ព្រះយេហូវ៉ា ព្រមទាំង​លាបំណន់​ផង​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់ អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់ ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម