ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
អេសាយ 17:2 - ព្រះគម្ពីរខ្មែរសាកល ទីក្រុងនានានៃអារ៉ូអ៊ើរនឹងត្រូវបានបោះបង់ចោល ក៏នឹងបានសម្រាប់ហ្វូងចៀម; ពួកវានឹងដេក ហើយគ្មានអ្នកណាបំភ័យពួកវាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងឡាយរត់ចោលអស់ទាំងទីក្រុង នៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅឥតមានអ្នកណាបង្អើលវាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ បោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ អាល់គីតាប ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ បោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។ |
ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
នៅគ្រានោះ កូនចៀមនឹងមកស៊ីស្មៅ ដូចជានៅវាលស្មៅរបស់ខ្លួនវា រីឯជនរស់នៅបណ្ដោះអាសន្ននឹងហូបនៅទីបាក់បែករបស់អ្នកមាន។
ហើយដោយព្រោះសត្វទាំងនោះផ្ដល់ទឹកដោះយ៉ាងច្រើន អ្នកនោះនឹងបានហូបប៊័រ។ ដ្បិតអស់អ្នកដែលនៅសល់ក្នុងទឹកដីនោះ នឹងហូបប៊័រ និងទឹកឃ្មុំ។