Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅ​ថ្ងៃ​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោក្រមុំ​មួយ​ក្បាល និង​ចៀម​ពីរ​ក្បាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​មួយ និង​ចៀម​ពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​គ្រា​នោះ ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ នឹង​ចៀម​២

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នៅ​គ្រា​នោះ​ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល

សូមមើលជំពូក ចម្លង




អេសាយ 7:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។


ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​; ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។


ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


“‘នេះ​ជា​ទីសម្គាល់​សម្រាប់​អ្នក គឺ​ឆ្នាំ​នេះ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះឯង ហើយ​នៅ​ឆ្នាំ​ទីពីរ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះក្រោយមកទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ទីបី ចូរ​សាបព្រោះ ច្រូតកាត់ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ រួច​ហូប​ផល​ទាំងនោះ​វិញ​។


នៅគ្រានោះ កូនចៀម​នឹង​មក​ស៊ីស្មៅ ដូចជា​នៅ​វាលស្មៅ​របស់ខ្លួនវា រីឯ​ជនរស់នៅបណ្ដោះអាសន្ន​នឹង​ហូប​នៅ​ទីបាក់បែក​របស់​អ្នកមាន​។


រីឯ​អស់ទាំង​តំបន់ភ្នំ​ដែល​គេ​បាន​ជ្រួយដី​ដោយ​ចប អ្នក​នឹង​មិន​ទៅ​ទីនោះ​ឡើយ ដោយព្រោះ​ខ្លាច​អញ្ចាញ និង​បន្លា​។ ទីនោះ​នឹង​ត្រឡប់ជា​កន្លែងលែង​ហ្វូងគោ និង​កន្លែង​ហ្វូងចៀម​ដើរជាន់”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម