អេសាយ 13:8 - ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងតក់ស្លុត; ការឈឺ និងការចុកចាប់នឹងចាប់ពួកគេ; ពួកគេនឹងឈឺចុកចាប់យ៉ាងខ្លាំងដូចស្ត្រីដែលកំពុងសម្រាលកូន។ ពួកគេនឹងមើលគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើល មុខរបស់ពួកគេនឹងបានដូចជាអណ្ដាតភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសម្រាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ អាល់គីតាប ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសំរាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។ |
ព្រះយេហូវ៉ាអើយ ដូចដែលស្ត្រីមានផ្ទៃពោះដែលរៀបនឹងសម្រាលកូន នាងឈឺចុកចាប់យ៉ាងខ្លាំង ហើយស្រែកថ្ងូរដោយការឈឺពោះឆ្លងទន្លេយ៉ាងណា យើងខ្ញុំក៏យ៉ាងនោះដែរ នៅចំពោះព្រះអង្គ។
នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។