សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ!
អេសាយ 13:3 - ព្រះគម្ពីរខ្មែរសាកល ដើម្បីបំពេញឲ្យសម្រេចនូវកំហឹងរបស់យើង យើងបានបញ្ជាពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធរបស់យើង យើងបានកោះហៅពួកមនុស្សខ្លាំងពូកែរបស់យើង ជាអ្នកដែលរីករាយចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបង្គាប់ដល់ពួកបរិសុទ្ធរបស់យើង យើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរ ចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចម្បាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជម្នះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានបង្គាប់ដល់ពួកបរិសុទ្ធរបស់អញ អើ អញបានហៅពួកខ្លាំងពូកែរបស់អញ សំរាប់នឹងសំរេចសេចក្ដីកំហឹងរបស់អញ គឺជាពួកអ្នកដែលមានសេចក្ដីអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់អញ អាល់គីតាប យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជំនះ»។ |
សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ!
ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។ ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។
ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។