រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
អេសាយ 13:16 - ព្រះគម្ពីរខ្មែរសាកល ទារករបស់ពួកគេនឹងត្រូវគេបោកកម្ទេចនៅចំពោះភ្នែករបស់ពួកគេ ផ្ទះរបស់ពួកគេនឹងត្រូវគេប្លន់ ហើយប្រពន្ធរបស់ពួកគេនឹងត្រូវគេរំលោភ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះមុខ ផ្ទះគេនឹងត្រូវរឹបអូស ឯប្រពន្ធរបស់គេនឹងត្រូវគេចាប់រំលោភ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេ នឹងត្រូវកំហែងចិត្ត។ អាល់គីតាប ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។ |
រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
ចូរត្រៀមការសម្លាប់សម្រាប់កូនចៅរបស់គាត់ ដោយសារតែអំពើទុច្ចរិតរបស់ដូនតាពួកគេ ក្រែងលោពួកគេក្រោកឡើងកាន់កាប់ផែនដី ហើយធ្វើឲ្យផ្ទៃផែនដីពេញដោយទីក្រុង”។
សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ! ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង ទោះបីជាអ្នកមានមន្តអាគមជាច្រើន និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ!
ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។