ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:14 - ព្រះគម្ពីរខ្មែរសាកល

ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សម្បុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេក‌ចាច​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កម្រើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដៃ​យើង​យក​បាន​ទ្រព្យ​សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប‌រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កំរើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេច‌ចាច​ឡើយ។

សូមមើលជំពូក

អាល់គីតាប

យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។

សូមមើលជំពូក



អេសាយ 10:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។


ជា​អ្នកដែល​វាយកម្ទេច​ប្រជាជាតិ​នានា​ក្នុង​សេចក្ដីក្ដៅក្រហាយ ដោយ​ការវាយដំ​ដែល​មិនចេះចប់ ជា​អ្នកដែល​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ក្នុង​កំហឹង ដោយ​ការបៀតបៀន​ដែល​មិនចេះទប់​។


អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​។ អញ​ក៏​នឹង​ធ្វើឲ្យ​គ្រប់ទាំង​ព្រែក​នៃ​អេហ្ស៊ីប​រីងស្ងួត​ទៅ ដោយ​បាតជើង​របស់អញ”។


វេទនា​ហើយ​! ពួកអ្នកដែល​ភ្ជាប់​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ខិត​ចម្ការ​មួយ​ទៅ​ចម្ការ​មួយ​ទៀត រហូតដល់​អស់​ចន្លោះ នោះ​អ្នករាល់គ្នា​នឹង​រស់នៅ​តែឯង​នៅកណ្ដាល​ស្រុក​នោះ​។