Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សម្បុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេក‌ចាច​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កម្រើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដៃ​យើង​យក​បាន​ទ្រព្យ​សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប‌រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កំរើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេច‌ចាច​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។

សូមមើលជំពូក ចម្លង




អេសាយ 10:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ពី​ការ​ដែល​យើង និង​បិតា​យើង​បាន​ធ្វើ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ទេ?


បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ


មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។


ជា​អ្នក​ដែល​បាន​វាយ​ជន​ជាតិ​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជា‌និច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ក្រោធ ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។


យើង​បាន​ជីក ហើយ​បាន​ផឹក​ទឹក យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​យើង។


វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​សោះ នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។


ឯ​សេចក្ដី​គួរ​ស្ញែង​ខ្លាច​របស់​អ្នក​នោះ គឺ​ជា​សេចក្ដី​អំនួត​ក្នុង​ចិត្ត​អ្នក បាន​បញ្ឆោត​ខ្លួន​ទេ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្ម ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​អ្នក​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​យើង​នឹង​ទម្លាក់​អ្នក​ចុះ​ពី​នោះ​មក​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ដោយ‌សារ​មាត់​អ្នក ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​ហើយ។


ទោះ​បើ​អ្នក​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ ក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ចូរ​រឹប​យក​ប្រាក់ មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម