អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
អេភេសូរ 3:15 - ព្រះគម្ពីរខ្មែរសាកល ដែលពូជអម្បូរទាំងអស់នៅលើមេឃ និងនៅលើផែនដី បានទទួលឈ្មោះពីព្រះអង្គ—— Khmer Christian Bible ដែលគ្រួសារទាំងអស់ ទាំងនៅស្ថានសួគ៌ និងផែនដីមានឈ្មោះមកពីព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលគ្រប់ទាំងគ្រួសារនៅស្ថានសួគ៌ និងនៅផែនដី មានឈ្មោះមកពីព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក អាល់គីតាប ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅសូរ៉កា ទាំងនៅផែនដី |
អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់មកក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅលើមេឃ និងអ្វីៗនៅលើផែនដី កាលណាពេលកំណត់នៃការបំពេញគម្រោងនោះបានមកដល់។
ខ្ពស់លើអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និងអស់ទាំងនាមដែលត្រូវបានតាំងឡើង មិនគ្រាន់តែនៅលោកបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅលោកខាងមុខដែរ។
ដើម្បីឲ្យព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នាមាំមួនក្នុងបុគ្គលខាងក្នុងដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
ហើយដោយបង្កើតសន្តិភាពតាមរយៈព្រះលោហិតពីឈើឆ្កាងរបស់ព្រះបុត្រា ព្រះបានផ្សះផ្សារបស់សព្វសារពើនឹងអង្គទ្រង់តាមរយៈព្រះបុត្រា ទាំងអ្វីៗនៅលើផែនដី និងអ្វីៗនៅលើមេឃ។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។