អេភេសូរ 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ដែលពូជអម្បូរទាំងអស់នៅលើមេឃ និងនៅលើផែនដី បានទទួលឈ្មោះពីព្រះអង្គ—— សូមមើលជំពូកKhmer Christian Bible15 ដែលគ្រួសារទាំងអស់ ទាំងនៅស្ថានសួគ៌ និងផែនដីមានឈ្មោះមកពីព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដែលគ្រប់ទាំងគ្រួសារនៅស្ថានសួគ៌ និងនៅផែនដី មានឈ្មោះមកពីព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី សូមមើលជំពូកអាល់គីតាប15 ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅសូរ៉កា ទាំងនៅផែនដី សូមមើលជំពូក |
អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនឹងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ