ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
ហេព្រើរ 5:11 - ព្រះគម្ពីរខ្មែរសាកល ចំពោះការនេះ យើងមានពាក្យជាច្រើនដែលត្រូវនិយាយ ប៉ុន្តែយើងពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបែរជាខ្ជិលស្ដាប់។ Khmer Christian Bible យើងមានសេចក្ដីច្រើនដែលត្រូវនិយាយអំពីការនេះ ប៉ុន្ដែពិបាកពន្យល់ណាស់ ព្រោះអ្នករាល់គ្នាត្រលប់ជាខ្ជិលស្ដាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ អាល់គីតាប ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ |
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
“ខ្ញុំនៅតែមានសេចក្ដីជាច្រើនទៀតដើម្បីប្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមិនអាចទទួលបានទេ។
ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ ពីព្រោះព្រះអង្គផ្ទាល់ជ្រាបរួចហើយនូវអ្វីដែលព្រះអង្គរៀបនឹងធ្វើ។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។
ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។