ហេព្រើរ 3:8 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរ នៅថ្ងៃនៃការសាកល្បងនៅទីរហោស្ថាននោះឡើយ។ Khmer Christian Bible ចូរកុំមានចិត្ដរឹងរូសដូចជានៅថ្ងៃដែលគេល្បងលព្រះជាម្ចាស់ ហើយបណ្ដាលឲ្យព្រះអង្គក្រោធនៅទីរហោឋាននោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរនៅថ្ងៃដែលមានការល្បងល នៅទីរហោស្ថាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ អាល់គីតាប មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលទ្រង់ នៅវាលរហោស្ថាននោះឡើយ |
យ៉ាងណាមិញ ពួកគាត់បានល្បងល ហើយបះបោរនឹងព្រះដ៏ខ្ពស់បំផុត ក៏មិនបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
“កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។
មានពរហើយ មនុស្សដែលកោតខ្លាចជានិច្ច! ប៉ុន្តែអ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនរឹងរូស នឹងធ្លាក់ទៅក្នុងមហន្តរាយ។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
លុះនៅពេលមានអ្នកខ្លះមានចិត្តរឹងរូស ហើយមិនព្រមជឿ ទាំងនិយាយអាក្រក់អំពីមាគ៌ានោះនៅមុខអង្គប្រជុំ ប៉ូលក៏ដកខ្លួនចេញពីពួកគេ ទាំងញែកយកពួកសិស្ស រួចជជែកនៅក្នុងសាលាទីរ៉ានុសជារៀងរាល់ថ្ងៃ។
គឺម្នាក់នេះ ដែលនាំពួកគេចេញ ដោយបានធ្វើការអស្ចារ្យ និងទីសម្គាល់នានានៅដែនដីអេហ្ស៊ីប នៅសមុទ្រក្រហម និងនៅទីរហោស្ថានក្នុងរយៈពេលសែសិបឆ្នាំ។
កុំឲ្យយើងល្បងលព្រះគ្រីស្ទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានល្បងលឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវសត្វពស់បំផ្លាញជីវិត។