ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
ហេព្រើរ 12:18 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាមិនមែនចូលមកដល់ភ្នំដែលអាចពាល់បាន ដែលមានភ្លើងឆេះ ដែលមានភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ Khmer Christian Bible អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនពុំបានចូលមកជិតភ្នំមួយ ដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ អាល់គីតាប បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ |
ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ
ដ្បិតប្រសិនបើការងារបម្រើខាងការផ្ដន្ទាទោស ប្រកបដោយសិរីរុងរឿងយ៉ាងដូច្នេះទៅហើយ តើការងារបម្រើខាងសេចក្ដីសុចរិតនឹងប្រកបដោយសិរីរុងរឿងយ៉ាងសម្បូរហូរហៀរ លើសពីនេះអម្បាលម៉ានទៅទៀត!
ជាការពិត ព្រះមិនបានប្រទានវិញ្ញាណនៃភាពកំសាកដល់យើងទេ គឺបានប្រទានវិញ្ញាណនៃព្រះចេស្ដា សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងចិត្តវិញ។