Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:18 - Khmer Christian Bible

18 អ្នក​រាល់គ្នា​មិន​បាន​ចូល​មក‍​ឯ​ភ្នំ​ដែល​អាច​ប៉ះ​បាន​ មាន​ភ្លើង​ឆេះ​ ​មាន​ពពក​ខ្មួលខ្មាញ់​ មាន​ផ្សែង​ងងឹត​ មាន​ខ្យល់ព្យុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 អ្នករាល់គ្នា​មិនមែន​ចូលមក‍ដល់ភ្នំ​ដែល​អាច​ពាល់​បាន ដែល​មាន​ភ្លើង​ឆេះ ‍ដែលមាន​ភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បងប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បង​ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយដែល​អាច​ពាល់​បាន​ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង​មាន​ខ្យល់​ព្យុះ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ហេព្រើរ 12:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​បាប​លែង​ត្រួតត្រា​លើ​អ្នក​រាល់គ្នា​ទៀត​ហើយ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ​ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។​


អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​


​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរី​រុងរឿង​រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយ​ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​


បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទា​ទោស​មាន​សិរី​រុងរឿង​ នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរី​រុងរឿង​កាន់​តែ​ច្រើន​ជាង​ទៅ​ទៀត


ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាច​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​ សេចក្ដី​ស្រឡាញ់​ និង​គំនិត​នឹងធឹង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម