Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:19 - ព្រះគម្ពីរខ្មែរសាកល

19 សំឡេង​ត្រែ និង​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះទេ​——​ពួក​អ្នក​ដែល​ឮ​ព្រះសូរសៀងនោះ បាន​សុំ​កុំឲ្យ​មាន​ព្រះបន្ទូល​ដល់​ពួកគេ​ទៀត

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 មាន​ស្នូរ​ត្រែ​ និង​សំឡេង​ព្រះបន្ទូល​ ដែល​ពួកអ្នក​ឮ​បាន​អង្វរ​សុំ​កុំ​ឲ្យព្រះអង្គ​មាន​បន្ទូល​មក​ពួកគេ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មាន​ស្នូរ​ត្រែ និង​ព្រះ‌សូរ​សៀង​របស់​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​មក ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឮ អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​គេ​ទៀត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ហើយ​បងប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហើយ​បង​ប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​សំឡេង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ទ្រង់​មាន​បន្ទូល​ទៀត

សូមមើលជំពូក ចម្លង




ហេព្រើរ 12:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​;


ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម