ព្រះយេហូវ៉ាមានបន្ទូលថា៖ “យញ្ញបូជាដ៏ច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់នឹងតង្វាយដុតជាចៀមឈ្មោល និងខ្លាញ់សត្វបំប៉នហើយ; យើងមិនពេញចិត្តឈាមគោឈ្មោល ឬឈាមកូនចៀម ឬឈាមពពែឈ្មោលនោះទេ។
ហេព្រើរ 10:11 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងបូជាចារ្យឈរបំពេញមុខងារជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាច្រើនលើកច្រើនសា ប៉ុន្តែយញ្ញបូជាទាំងនោះមិនអាចដកយកបាបចេញបានឡើយ Khmer Christian Bible សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃគ្រប់រូបឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលៗ ម្ដងហើយម្ដងទៀត ដែលពុំអាចនឹងដកបាបបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ អាល់គីតាប អ៊ីមុាំគ្រប់ៗគ្នាតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើគូរបានដដែលៗជាញឹកញាប់ ជាគូរបានដែលពុំអាចដកបាបបានជាដាច់ខាត។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “យញ្ញបូជាដ៏ច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់នឹងតង្វាយដុតជាចៀមឈ្មោល និងខ្លាញ់សត្វបំប៉នហើយ; យើងមិនពេញចិត្តឈាមគោឈ្មោល ឬឈាមកូនចៀម ឬឈាមពពែឈ្មោលនោះទេ។
កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។
ចាប់ពីគ្រាដែលតង្វាយប្រចាំថ្ងៃត្រូវបានបញ្ឈប់ ហើយតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសត្រូវបានតាំងឡើង គឺ ១ ២៩០ ថ្ងៃ។
វាបានលើកខ្លួនឡើងរហូតដល់ព្រះអម្ចាស់នៃពលបរិវារ ហើយដកតង្វាយប្រចាំថ្ងៃចេញពីព្រះអង្គ ព្រមទាំងរំលំកន្លែងនៃទីវិសុទ្ធរបស់ព្រះអង្គផង។
គឺខណៈដែលខ្ញុំកំពុងតែទូលក្នុងការអធិស្ឋាន នោះមានបុរសម្នាក់ គឺកាពី្រយ៉ែល ដែលខ្ញុំបានឃើញក្នុងនិមិត្តលើកមុន បានហើរយ៉ាងលឿនមកដល់ខ្ញុំ ប្រហែលជាម៉ោងតង្វាយពេលល្ងាច។
គាត់នឹងតាំងសម្ពន្ធមេត្រីមួយយ៉ាងរឹងមាំ ជាមួយមនុស្សជាច្រើនក្នុង ‘ប្រាំពីរគ្រា’ មួយ ហើយដល់ពាក់កណ្ដាល ‘ប្រាំពីរគ្រា’ នោះ គាត់នឹងបញ្ឈប់ការថ្វាយយញ្ញបូជា និងតង្វាយ។ អ្នកបង្កការហិនវិនាស នឹងស្ថិតនៅលើស្លាបរបស់តួគួរឲ្យស្អប់ខ្ពើម រហូតដល់ការបំផ្លាញដែលត្រូវបានកំណត់ បានធ្លាក់មកលើអ្នកបង្កការហិនវិនាសនោះ”៕
ដោយព្រោះក្រឹត្យវិន័យជាស្រមោលនៃសេចក្ដីល្អដែលរៀបនឹងមក គឺមិនមែនជារូបពិតនៃសេចក្ដីទាំងនោះទេ យញ្ញបូជាដដែលៗដែលគេថ្វាយឥតឈប់ឈរជារៀងរាល់ឆ្នាំនោះ មិនអាចធ្វើឲ្យអ្នកដែលចូលមកជិតគ្រប់លក្ខណ៍បានឡើយ។
អស់ទាំងមហាបូជាចារ្យដែលត្រូវបានជ្រើសរើសពីចំណោមមនុស្ស គឺត្រូវបានតែងតាំងជំនួសមនុស្សឲ្យធ្វើអ្វីៗខាងឯព្រះ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប។
ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចមហាបូជាចារ្យឯទៀតដែលត្រូវថ្វាយយញ្ញបូជាសម្រាប់បាបរបស់ខ្លួនជាមុន រួចមកទើបថ្វាយយញ្ញបូជាសម្រាប់បាបរបស់ប្រជាជនវិញនោះទេ ដ្បិតព្រះអង្គបានធ្វើការនេះម្ដងជាសម្រេច កាលព្រះអង្គបានថ្វាយអង្គទ្រង់។
ជាអ្នកបម្រើការងារក្នុងទីវិសុទ្ធ និងក្នុងព្រះពន្លាពិតដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
ដោយហេតុនេះ ប្រសិនបើព្រះអង្គគង់នៅផែនដី ព្រះអង្គនឹងមិនអាចធ្វើជាបូជាចារ្យបានឡើយ ដោយសារមានពួកបូជាចារ្យដែលថ្វាយតង្វាយស្របតាមក្រឹត្យវិន័យស្រាប់ហើយ។