Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:2 - ព្រះគម្ពីរខ្មែរសាកល

2 ជា​អ្នកបម្រើការងារ​ក្នុង​ទីវិសុទ្ធ និង​ក្នុង​ព្រះពន្លា​ពិត​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិនមែន​មនុស្ស​ដំឡើង​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ​ និង​នៅ​ក្នុង​រោង​ដ៏​ពិត​ដែល​ព្រះអម្ចាស់​ជា​អ្នក​សង់​ មិន​មែន​មនុស្ស​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​នៅ​បម្រើ​ក្នុង​ទីសក្ការៈ* និង​ក្នុង​ព្រះ‌ពន្លា*​ដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​នៅ​បម្រើ​ក្នុង​ទី‌សក្ការ និង​ក្នុង​ជំរំ‌សក្ការៈ​ដ៏​ពិត​ប្រាកដ​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ទាំងនេះ​ជា​ពាក្យ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ គឺថា​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ខ្ញុំ ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង ត្រូវតែ​បាន​បំពេញឲ្យសម្រេច”។


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។


នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។


អស់ទាំង​បូជាចារ្យ​ឈរ​បំពេញ​មុខងារ​ជា​រៀងរាល់ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែល​ៗ​ជាច្រើនលើកច្រើនសា ប៉ុន្តែ​យញ្ញបូជាទាំងនោះ​មិន​អាច​ដកយក​បាប​ចេញ​បាន​ឡើយ


ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ


ដ្បិត​លោក​បាន​រង់ចាំ​ទីក្រុង​មួយ​ដែល​មាន​គ្រឹះ ដែល​ព្រះ​ជា​អ្នកគូរប្លង់ និង​ជា​អ្នកសាងសង់​។


ដោយហេតុនេះ សម្ពន្ធមេត្រី​ទីមួយ មាន​ទាំង​បទបញ្ជា​នៃ​ការបម្រើ និង​ទីវិសុទ្ធ​ខាងផែនដី​ដែរ​។


ខ្ញុំ‍ឮ​សំឡេង​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​ថា​៖ “មើល៍! លំនៅ​របស់​ព្រះ​នៅ​ជាមួយ​មនុស្ស​ហើយ ព្រះអង្គ​នឹង​តាំងលំនៅ​ជាមួយ​ពួកគេ​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះ​ផ្ទាល់​នឹង​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើជា​ព្រះ​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម