Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:11 - Khmer Christian Bible

11 សង្ឃ​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 អស់ទាំង​បូជាចារ្យ​ឈរ​បំពេញ​មុខងារ​ជា​រៀងរាល់ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែល​ៗ​ជាច្រើនលើកច្រើនសា ប៉ុន្តែ​យញ្ញបូជាទាំងនោះ​មិន​អាច​ដកយក​បាប​ចេញ​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ៊ីមុាំ​គ្រប់ៗ​គ្នា​តែងតែ​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​គូរបាន​ដដែលៗ​ជា​ញឹក​ញាប់ ជា​គូរបាន​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គម្ពីរ​វិន័យ​មាន​តែ​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ​ ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យពួកអ្នក​ដែល​ចូល​មក‍​ដោយ​ថ្វាយ​យញ្ញ​បូជា​ដដែលៗ​រៀង​រាល់​ឆ្នាំ​ឥត​ឈប់​ឈរ​នោះ​ បាន​គ្រប់​លក្ខណ៍​ឡើយ​


ព្រោះ​ឈាម​គោ​ឈ្មោល​ និង​ពពែ​ឈ្មោល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ទេ។​


សម្ដេច​សង្ឃ​គ្រប់​រូប​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​មនុស្ស​ ហើយតែងតាំងឲ្យធ្វើ​ជា​តំណាង​មនុស្ស​នៅ​ក្នុង​កិច្ចការ​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ដើម្បី​ថ្វាយ​តង្វាយ​ និង​យញ្ញបូជា​សម្រាប់​បាប​


ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀង​រាល់​ថ្ងៃ​ដូច​ជា​សម្ដេច​សង្ឃ​ផ្សេងៗ​ ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ខ្លួន​ជា​មុន​ រួច​បាន​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​នោះ​ឡើយ​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះ​តែ​ម្ដង​ជា​ការ​សម្រេច​ នៅ​ពេល​ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់។​


ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ​ និង​នៅ​ក្នុង​រោង​ដ៏​ពិត​ដែល​ព្រះអម្ចាស់​ជា​អ្នក​សង់​ មិន​មែន​មនុស្ស​ទេ។​


បើ​ព្រះអង្គ​គង់​នៅ​ផែនដី​ នោះ​ព្រះអង្គ​មិន​មែន​ជា​សង្ឃ​ទេ​ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ​តាម​គម្ពីរ​វិន័យ​រួច​ទៅ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម