Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:4 - ព្រះគម្ពីរខ្មែរសាកល

4 ដោយហេតុនេះ ប្រសិនបើ​ព្រះអង្គ​គង់នៅ​ផែនដី ព្រះអង្គ​នឹង​មិន​អាច​ធ្វើជា​បូជាចារ្យ​បាន​ឡើយ ដោយសារ​មាន​ពួកបូជាចារ្យ​ដែល​ថ្វាយ​តង្វាយ​ស្របតាម​ក្រឹត្យវិន័យ​ស្រាប់ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 បើ​ព្រះអង្គ​គង់​នៅ​ផែនដី​ នោះ​ព្រះអង្គ​មិន​មែន​ជា​សង្ឃ​ទេ​ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ​តាម​គម្ពីរ​វិន័យ​រួច​ទៅ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រ​សិន​បើ​ព្រះ‌អង្គ​គង់​នៅ​ផែនដី នោះ​ព្រះ‌អង្គ​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ផែនដី​នេះ ព្រះអង្គ​មិន​មែន​ជា​បូជា‌ចារ្យ​ទេ ព្រោះ​មាន​បូជា‌ចារ្យ​ឯ​ទៀតៗ​សម្រាប់​យក​តង្វាយ​ទៅ​ថ្វាយ ស្រប​តាម​ក្រឹត្យ‌វិន័យ​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​ដង្វាយ តាម​ក្រិត្យ‌វិន័យ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស​នៅ​ផែនដី​នេះ គាត់​មិន​មែន​ជា​អ៊ីមុាំ​ទេ ព្រោះ​មាន​អ៊ីមុាំ​ឯ​ទៀតៗ សម្រាប់​យក​ជំនូន​ទៅ​ជូន​ស្រប​តាម​ហ៊ូកុំ​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​បូជាចារ្យ​ឈរ​បំពេញ​មុខងារ​ជា​រៀងរាល់ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែល​ៗ​ជាច្រើនលើកច្រើនសា ប៉ុន្តែ​យញ្ញបូជាទាំងនោះ​មិន​អាច​ដកយក​បាប​ចេញ​បាន​ឡើយ


ដោយសារតែ​ជំនឿ អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ជា​យញ្ញបូជា​ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​កាអ៊ីន ហើយ​ដោយសារតែ​ជំនឿនោះឯង លោក​ត្រូវបាន​ទទួលស្គាល់​ថា​ជា​មនុស្ស​សុចរិត ដោយព្រោះ​ព្រះ​ទទួលស្គាល់​តង្វាយ​របស់​លោក​។ ទោះបីជា​លោក​បាន​ស្លាប់​ហើយ​ក៏ដោយ ក៏​លោក​នៅតែ​និយាយ​នៅឡើយ តាមរយៈ​ជំនឿ​។


អស់ទាំង​មហាបូជាចារ្យ​ដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​មនុស្ស គឺ​ត្រូវបាន​តែងតាំង​ជំនួស​មនុស្ស​ឲ្យធ្វើ​អ្វីៗ​ខាងឯ​ព្រះ ដើម្បី​ថ្វាយ​តង្វាយ និង​យញ្ញបូជា​សម្រាប់​បាប​។


ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀងរាល់ថ្ងៃ​ដូច​មហាបូជាចារ្យ​ឯទៀត​ដែល​ត្រូវថ្វាយយញ្ញបូជា​សម្រាប់​បាប​របស់ខ្លួន​ជាមុន រួចមក​ទើបថ្វាយយញ្ញបូជាសម្រាប់បាប​របស់​ប្រជាជន​វិញ​នោះ​ទេ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការនេះ​ម្ដងជាសម្រេច កាល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​។


មហាបូជាចារ្យ‍គ្រប់រូប​ត្រូវបាន​តែងតាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញបូជា ដូច្នេះ​ព្រះអង្គនេះ​ក៏​ត្រូវតែ​មាន​អ្វីមួយ​ថ្វាយ​ដែរ។


ព្រះពន្លានេះ​ជា​និមិត្តរូប​សម្រាប់​សម័យ​បច្ចុប្បន្ននេះ ដែល​បញ្ជាក់ថា​តង្វាយ និង​យញ្ញបូជា​ដែល​ត្រូវបាន​ថ្វាយ​ជានិច្ច មិនអាច​ធ្វើឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​ថ្វាយបង្គំ​គ្រប់លក្ខណ៍​បានឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម