កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
សុភាសិត 7:3 - ព្រះគម្ពីរខ្មែរសាកល ចូរចងវាភ្ជាប់នឹងម្រាមដៃអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចងភ្ជាប់នៅម្រាមដៃ ហើយចារឹកទុកក្នុងដួងចិត្តឯងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង អាល់គីតាប ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ |
កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
ចូរនិយាយនឹងប្រាជ្ញាថា៖ “អ្នកជាបងប្អូនស្រីរបស់ខ្ញុំ” ចូរហៅការយល់ដឹងថាសាច់ញាតិ។
ឥឡូវនេះ ចូរទៅសរសេរសេចក្ដីនេះនៅលើបន្ទះថ្មនៅមុខពួកគេ ហើយចារឹកវាក្នុងក្រាំង ដើម្បីឲ្យបានសម្រាប់ថ្ងៃខាងមុខរហូតអស់កល្បជាអង្វែងតរៀងទៅ។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
រួចត្រូវបានបញ្ជាក់ឲ្យច្បាស់ថា អ្នករាល់គ្នាជាលិខិតរបស់ព្រះគ្រីស្ទ ដែលបានប្រគល់មកតាមរយៈយើង។ លិខិតនេះមិនមែនកត់ទុកដោយទឹកខ្មៅទេ គឺកត់ទុកដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ហើយក៏មិនមែនកត់ទុកលើបន្ទះថ្មដែរ គឺកត់ទុកលើបន្ទះដួងចិត្តរបស់មនុស្សវិញ។