ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
សុភាសិត 7:25 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យចិត្តអ្នកបែរចេញទៅរកផ្លូវរបស់នាងឡើយ ក៏កុំឲ្យវង្វេងទៅតាមគន្លងរបស់នាងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ របស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ អាល់គីតាប កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ |
ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
អ្នកនោះនឹងត្រូវស្លាប់ដោយសារគ្មានការប្រៀនប្រដៅ ក៏នឹងត្រូវវង្វេងបាត់ព្រោះតែភាពល្ងីល្ងើយ៉ាងខ្លាំងរបស់ខ្លួន៕
កុំលោភចង់បានសម្រស់របស់នាងក្នុងចិត្តអ្នកឡើយ ហើយក៏កុំឲ្យនាងចាប់អ្នកជាប់ដោយត្របកភ្នែករបស់នាងដែរ។
ជាការពិត នាងបានធ្វើឲ្យជនរងគ្រោះជាច្រើនដួល ហើយអស់អ្នកដែលត្រូវនាងសម្លាប់ក៏មានច្រើនរាប់មិនអស់ដែរ។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។