Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 7:26 - ព្រះគម្ពីរខ្មែរសាកល

26 ជាការពិត នាង​បាន​ធ្វើឲ្យ​ជនរងគ្រោះ​ជាច្រើន​ដួល ហើយ​អស់អ្នក​ដែល​ត្រូវ​នាង​សម្លាប់​ក៏​មាន​ច្រើនរាប់មិនអស់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល ពួក​អ្នក​ដែល​វា​បាន​សម្លាប់ នោះ​មាន​សន្ធឹក​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រង‌គ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល អើ ពួក​អ្នក​ដែល​វា​បាន​សំឡាប់ នោះ​មាន​សន្ធឹក​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រង‌គ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 7:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទះ​របស់នាង​លិចចុះ​ទៅដល់​សេចក្ដីស្លាប់ ហើយ​គន្លង​របស់នាង​នាំទៅឯ​ព្រលឹងមនុស្សស្លាប់​;


នាង​សម្ងំចាំ​ដូច​ចោរប្លន់ ហើយ​បន្ថែម​មនុស្ស​ក្បត់​នៅក្នុងចំណោម​មនុស្សប្រុស​។


អ្នកនោះ​នឹង​ទទួលបាន​របួស និង​ភាពអាប់យស ហើយ​សេចក្ដីអាម៉ាស់​របស់អ្នកនោះ​នឹង​លុបចេញ​មិនបានឡើយ​។


ផ្ទះ​នាង​ជា​ផ្លូវ​ទៅ​ស្ថានមនុស្សស្លាប់ ដែល​នាំចុះទៅ​ទីឃុំឃាំង​នៃ​សេចក្ដីស្លាប់​៕


ប៉ុន្តែ​អ្នកនោះ​មិន​ដឹង​ថា​ព្រលឹងមនុស្សស្លាប់​នៅ​ទីនោះ​ទេ ក៏​មិន​ដឹង​ថា​អ្នកដែល​ត្រូវ​នាង​ហៅ នៅក្នុង​ទីជម្រៅ​នៃ​ស្ថានមនុស្សស្លាប់​ដែរ​៕


កុំឲ្យ​យើង​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ប្រព្រឹត្ត​ឡើយ ជាលទ្ធផល មាន​មនុស្ស​ពីរម៉ឺនបីពាន់​នាក់​ដួលស្លាប់ ក្នុង​មួយ​ថ្ងៃ​។


ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម