សុភាសិត 31:27 - ព្រះគម្ពីរខ្មែរសាកល នាងគន់មើលដំណើរនៃអ្នកផ្ទះរបស់នាង ហើយនាងមិនហូបអាហារនៃភាពខ្ជិលច្រអូសឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងថែមើលអស់ទាំងផ្លូវ របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្ដីកំជិលឡើយ អាល់គីតាប នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។ |
ព្រមទាំងកំណត់មហិច្ឆតារស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយធ្វើការដោយដៃអ្នករាល់គ្នាផ្ទាល់ ដូចដែលយើងបានបង្គាប់អ្នករាល់គ្នារួចហើយ
បងប្អូនអើយ ឥឡូវនេះ យើងសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ឲ្យអ្នករាល់គ្នាចៀសចេញពីអស់ទាំងបងប្អូនដែលរស់នៅដោយគ្មានរបៀបវិន័យ គឺរស់នៅមិនស្របតាមទំនៀមទម្លាប់ដែលពួកគេបានទទួលពីយើង។
ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អខាងអំពើល្អ ដូចជា បានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យវិសុទ្ធជន បានជួយអ្នកដែលរងទុក្ខ បាននៅជាប់ក្នុងការល្អគ្រប់បែបយ៉ាង ជាដើម។