ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 29:24 - ព្រះគម្ពីរខ្មែរសាកល

អ្នកដែល​រួមចំណែក​ជាមួយ​ចោរ គឺ​ស្អប់​ព្រលឹង​របស់ខ្លួន​; ទោះបីជា​អ្នកនោះ​ឮ​ពាក្យបណ្ដាសា​ក៏ដោយ ក៏​មិន​សារភាព​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ចូល​ដៃ​ជា​មួយ​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្ដាសា​ដល់​ខ្លួន ប៉ុន្តែ មិន​ហ៊ាន​ពោល​តប​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែមិន​ពោល​តប​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។

សូមមើលជំពូក



សុភា‌សិត 29:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ គឺ​បោះបង់ចោល​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ ទទួលបាន​ការយល់ដឹង​។


សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។


អ្នកដែល​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​ស្រី គឺ​ខ្វះ​វិចារណញ្ញាណ​; អ្នកដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បំផ្លាញ​ព្រលឹង​របស់ខ្លួន​។


ប៉ុន្តែ​អ្នកដែល​ឃ្វាង​ពី​ខ្ញុំ អ្នកនោះ​កំពុងតែ​ធ្វើទុក្ខ​ព្រលឹង​របស់ខ្លួន​; អស់អ្នក​ដែល​ស្អប់​ខ្ញុំ គឺ​ស្រឡាញ់​សេចក្ដីស្លាប់”៕


បណ្ដា​មេដឹកនាំ​របស់អ្នក​ជា​អ្នក​បះបោរ និង​ជា​គូកន​របស់​ពួក​ចោរ​; ពួកគេ​គ្រប់គ្នា​ស្រឡាញ់​សំណូក ហើយ​ដេញតាម​ជំនូន ពួកគេ​មិន​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​រឿងក្ដី​របស់​ស្ត្រីមេម៉ាយ​ក៏​មិន​មក​នៅចំពោះ​ពួកគេ​ដែរ​។


ព្រះអង្គ​មានបន្ទូល​បង្រៀន​ពួកគេ​ថា​៖“តើ​មិន​មាន​សរសេរ​ទុក‍មក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់’​ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់​ទៅវិញ​!​”។