ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 28:2 - ព្រះគម្ពីរខ្មែរសាកល

ក្នុងពេលដែល​មាន​ការបំពាន​ក្នុង​ស្រុក នោះ​មាន​មេដឹកនាំ​ច្រើន ប៉ុន្តែ​ស្រុក​នឹង​បាន​យូរអង្វែង ដោយព្រោះ​មនុស្ស​ម្នាក់​ដែល​មានការយល់ច្បាស់ ហើយ​ចេះដឹង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅ‌ហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ និងតម្រិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​នឹង​ដំរិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

សូមមើលជំពូក



សុភា‌សិត 28:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីក្រុង​ត្រូវបាន​លើកឡើង​ដោយ​ពរ​របស់​មនុស្ស​ទៀងត្រង់ ប៉ុន្តែ​វា​ត្រូវបាន​រំលំ​ដោយ​មាត់​របស់​មនុស្ស​អាក្រក់​។


នៅ​ទីក្រុងនោះ មាន​បុរស​ក្រីក្រ​ម្នាក់​ដែល​មានប្រាជ្ញា គាត់​ក៏​រំដោះ​ទីក្រុង​នោះ​ដោយ​ប្រាជ្ញា​របស់គាត់​; យ៉ាងណាមិញ គ្មាន​អ្នកណា​នឹកចាំ​អំពី​បុរស​ក្រីក្រ​នោះ​ឡើយ​។


គេ​នឹង​សង់​ទីបាក់បែក​ពីបុរាណ​របស់អ្នក​ឡើងវិញ​; អ្នក​នឹង​តាំង​គ្រឹះ​នៃ​ជំនាន់ជាច្រើន​ឡើង​; អ្នក​នឹង​ត្រូវបាន​ហៅថា ‘អ្នក​ជួសជុល​ចន្លោះបាក់បែក’ ក៏​នឹង​ត្រូវបាន​ហៅថា ‘អ្នកដែល​ស្ដារ​ផ្លូវ​ឡើងវិញ​ដើម្បីឲ្យ​បាន​រស់នៅ’។


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។