Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ក្នុងពេលដែល​មាន​ការបំពាន​ក្នុង​ស្រុក នោះ​មាន​មេដឹកនាំ​ច្រើន ប៉ុន្តែ​ស្រុក​នឹង​បាន​យូរអង្វែង ដោយព្រោះ​មនុស្ស​ម្នាក់​ដែល​មានការយល់ច្បាស់ ហើយ​ចេះដឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅ‌ហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ និងតម្រិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​នឹង​ដំរិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។


លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។


ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង ដោយ‌សារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។


អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។


ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។


យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹង យើង​ដក​ស្ដេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម