ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
សុភាសិត 26:7 - ព្រះគម្ពីរខ្មែរសាកល ដូចដែលជើងរបស់មនុស្សខ្វិនសំយុងចុះរណែងរណោងយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិត នៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ អាល់គីតាប សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។ |
ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
បបូរមាត់មានវោហារមិនសមនឹងមនុស្សឆោតល្ងង់ទៅហើយ ចុះទម្រាំបបូរមាត់ភូតភរវិញ តើមិនសមនឹងអភិជនអម្បាលម៉ានទៅទៀត!
អ្នកដែលផ្ញើសារតាមដៃរបស់មនុស្សល្ងង់ គឺដូចជាកាត់ជើងខ្លួនចោល ហើយផឹកសេចក្ដីឃោរឃៅ។
ដូចដែលដើមបន្លាធ្លាក់ទៅក្នុងដៃរបស់មនុស្សប្រមឹកយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះដាក់ខ្ញុំមិនខានថា: ‘គ្រូពេទ្យអើយ ចូរព្យាបាលខ្លួនអ្នកឲ្យជាទៅ!’ ហើយថា: ‘អ្វីដែលយើងបានឮថាបានកើតឡើងនៅកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុកកំណើតរបស់អ្នកដែរទៅ!’”។