អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
សុភាសិត 25:28 - ព្រះគម្ពីរខ្មែរសាកល មនុស្សដែលគ្មានការគ្រប់គ្រងចិត្តរបស់ខ្លួន ប្រៀបដូចជាទីក្រុងដែលត្រូវបានបំផ្លាញ ហើយគ្មានកំពែង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។ អាល់គីតាប មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។ |
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
មនុស្សនៃសេចក្ដីក្ដៅក្រហាយនឹងទទួលទោស; ប្រសិនបើអ្នកជួយគេឲ្យរួចម្ដង ក៏អ្នកត្រូវតែជួយម្ដងទៀត។