Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 មនុស្ស​ដែល​គ្មាន​ការគ្រប់គ្រង​ចិត្ត​របស់ខ្លួន ប្រៀបដូចជា​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ ហើយ​គ្មាន​កំពែង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។

សូមមើលជំពូក ចម្លង




សុភា‌សិត 25:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ខែល​ជា​បរិបូរ


គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។


អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។


ចូរ​វាយ‌ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។


អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ជា​ខ្លាំង នោះ​នឹង​ត្រូវ​រង​ទោស ដ្បិត​បើ​ឯង​ជួយ​វា​ឲ្យ​រួច នោះ​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។


កុំ​ឲ្យ​ចង​ជា​មិត្រ នឹង​មនុស្ស​ណា ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ


ខណ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្ដី​ខ្មាស​ដល់​កេរខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត


ដូច្នេះ សូម​ជំរាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅហ្វាយ​យើង​ខ្ញុំ នឹង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម