ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
សុភាសិត 24:14 - ព្រះគម្ពីរខ្មែរសាកល ចូរដឹងថាប្រាជ្ញាក៏ដូចគ្នាដែរសម្រាប់ព្រលឹងរបស់អ្នក; ប្រសិនបើអ្នករកនាងឃើញ នោះអ្នកនឹងមានអនាគត ហើយសេចក្ដីសង្ឃឹមរបស់អ្នកនឹងមិនត្រូវបានកាត់ចេញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯង នឹងមិនត្រូវកាត់បង់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយ។ អាល់គីតាប រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។ |
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។
ដ្បិតប្រាជ្ញានឹងចូលក្នុងចិត្តអ្នក ហើយចំណេះដឹងនឹងធ្វើឲ្យព្រលឹងអ្នកបានរីករាយ;
ប្រសិនបើអ្នកបានរក្សាសេចក្ដីទាំងនោះនៅក្នុងខ្លួនអ្នក ហើយប្រសិនបើសេចក្ដីទាំងនោះបានរួចរាល់ជានិច្ចនៅលើបបូរមាត់អ្នក នោះប្រពៃហើយ។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។